ការរៀបចំវគ្គបណ្តុះបណ្តាលអំពី “បច្ចេកវិទ្យា Photogrammetry ដោយប្រើ Drone” ដល់មន្រ្តីបច្ចេកទេសមកពីគ្រប់នាយកដ្ឋានជំនាញសរុប១៥នាក់ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់អាជ្ញាធរជាតិព្រះវិហារ។

វគ្គបណ្តុះបណ្តាល នេះនឹងក្លាយជាចំណេះដឹងបន្ថែមទៀត ដេីម្បីបង្កើនសមត្ថភាពដល់មន្រ្តីបច្ចេកទេស ផ្តោតលើការប្រើប្រាស់ឧបករណ៍ទំនើបៗ ដើម្បីអាចអនុវត្តការផលិតផែនទីសម្រាប់ការងារអភិរក្ស តាមដានគម្រព្រៃឈើបានយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជា៖
• ការប្រើប្រាស់ម៉ាស៊ីន Total Station សម្រាប់វាស់វែងផ្នែកភូមិសាស្ត្របានយ៉ាងត្រឹមត្រូវ។
• ការប្រើប្រាស់ DGPS ដើម្បីចម្លង និងកំណត់ចំណុចនិយាមកា (Benchmark – BM) ដែលជាដំណាក់កាលដ៏សំខាន់សម្រាប់ការបញ្ចូលទិន្នន័យចូលក្នុងប្រព័ន្ធផែនទី។
• ការរៀបចំប្លង់ហោះហើរដោយប្រើ Drone Planning Software ដែលអាចបញ្ជា drone ដោយស្វ័យប្រវត្តិ (autonomous) និងដោយដៃ (manual)។
• ការទាញយកទិន្នន័យរូបភាពពី Drone ដើម្បីបញ្ចូលក្នុងកម្មវិធី Metashape Pro ដើម្បីបង្កើតផែនទីឌីជីថល (Digital Elevation Models, Orthophotos)។
ឧបករណ៍ និងកម្មវិធីទាំងនេះគឺមានសារៈសំខាន់ក្នុងការចងក្រងនូវទិន្នន័យផែនទីឌីជីថលដែលអាចបង្ហាញពីចំណុច និងទីតាំងភូមិសាស្ដ្រជាក់លាកសម្រាប់ការគ្រប់គ្រង និងការអភិរក្សព្រៃឈើ ប្រាសាទបុរាណប្រកបដោយប្រសិទ្ធភាព។




