អ៊ុយក្រែន រអ៊ូអស់យន្តហោះគ្មានមនុស្សបើកហើយ

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងជួបប្រទះបញ្ហាសំខាន់ៗជាមួយនឹងបរិមាណ និងគុណភាពនៃយន្តហោះគ្មានមនុស្សបើក។ នេះបើតាមកាសែត BBC Ukraine រាយការណ៍ដោយសម្ភាសន៍មន្ត្រីរាប់សិបនាក់មកពីអង្គភាពផ្សេងៗគ្នា។

មេបញ្ជាការកងវរសេនាតូចយន្តហោះគ្មានមនុស្សបើកម្នាក់ បាននិយាយថា កាលពីមួយឆ្នាំមុន យើងអាចមានលទ្ធភាពក្នុងការបាញ់បង្ហោះយន្តហោះនេះ ១០០ គ្រឿង ក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះវាមិនអាចទៅរួចទេ។

មេបញ្ជាការដដែល បានបន្ថែមថា បច្ចុប្បន្នយើងត្រូវការទិញយន្តហោះគ្មានមនុស្សបើកភាគច្រើនដោយផ្ទាល់ពីក្រុមហ៊ុនផលិត ដើម្បីជួយសង្រ្គោះស្ថានការណ៍។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាដ៏សំខាន់បំផុត ដែលមន្ត្រីទាំងអស់ បានចង្អុលបង្ហាញនោះគឺ គុណភាពធ្លាក់ចុះនៃយន្តហោះគ្មានមនុស្សបើកទាំងនោះ។

 មេបញ្ជាការ បន្តថា ទាហានត្រូវទិញគ្រឿងបន្លាស់បន្ថែមដោយចំណាយប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីធ្វើឱ្យយន្តហោះគ្មានមនុស្សបើកហោះហើរនៅផ្នែកខាងមុខរបស់ពួកគេ។ ទាំងអស់នេះត្រូវការការខិតខំប្រឹងប្រែង និងពេលវេលាច្រើន។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អ៊ុយក្រែន បានប្រើយន្តហោះគ្មានមនុស្សបើក ទៅវាយប្រហារនៅអាកាសយានដ្ឋានក្នុងប្រទេសរុស្ស៊ី ដោយកម្ទេចយន្តហោះនៅទីនោះអស់រាប់សិបគ្រឿង៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment