ក្រោយចាញ់តាជីគីស្ថាន គ្រូកម្ពុជា៖ បញ្ហារបស់កីឡាករយើង គឺដោយសារពួកគេខ្វះកម្លាំង

គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Koji Gyotoku បានលើកឡើងអំពីរឿង កម្លាំង គឺជាបញ្ហាធំសម្រាប់ក្រុមលោក​ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ តាជីគីស្ថាន ដោយលទ្ធផល ២-១ ក្នុងការប្រកួតមិត្ភភាពអន្តរជាតិ នាពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីយប់មិញ។

ក្រោយការប្រកួតបញ្ចប់ គ្រូបង្គោលលោក Koji បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា៖ «បញ្ហារបស់កីឡាករយើង គឺដោយសារពួកគាត់ខ្វះកម្លាំង។ ទាក់ទងជាមួយការលេងរបស់ពួកគេ ប្រសិនបើពួកគេឆ្លងកាត់ការលេងដោយគុណភាពខ្ពស់មួយឆ្នាំពេញ ពួកគេប្រហែលជាអាចលេងបានល្អជាងហ្នឹង។ តួយ៉ាងដូចកីឡាករគេ ទោះបីជាពួកគេបានបញ្ចប់រដូវកាលក៏ពិតមែន ប៉ុន្តែពួកគេនៅតែអាចលេងបាន ដោយកម្លាំងពួកគេនៅមានពេញ និងអាចលេងបាន។ សម្រាប់ខ្ញុំ គឺចង់បានកីឡាករ ដែលមានកម្លាំងពេញអាចលេងបានបែបហ្នឹង»៕(ដកស្រុងពីកម្ពុជាថ្មី)

Written by 

Related posts

Leave a Comment