ប្រវត្តិសាស្ត្រឈានចូលទសវត្សរ៍ទីពីរនៃសតវត្សរ៍ទី២១ សកលលោកកំពុងជួបនឹងកំណែទម្រង់លក្ខណៈប្រព័ន្ធដ៏ស៊ីជម្រៅដែលហួសពីការប៉ានប្រមាណ។ ការស្ថាបនាឡើងវិញនៃសកលលោកដែលត្រូវបានលោក XiJinping មេដឹកនាំកំពូលចិនវិនិច្ឆ័យជា «បរិបទបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំ » គឺបូករួមទាំងការផ្លាស់ប្ដូរលក្ខណៈវិទ្ធង្សនាតុល្យភាពនៃកម្លាំងអន្តរជាតិផង បានកំណត់ទិសដៅអភិវឌ្ឍន៍នៃប្រទេសចិនផង និងការបត់បែនដ៏សំខាន់នៃមាគ៌ាវិវត្តអរិយធម៌មនុស្សជាតិផង។
បើមើលតាមប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃសកលលោកអាចឃើញថា បរិបទបម្រែបម្រួលនិម្មាបនកម្មគឺស្របនឹងការកែប្រែយ៉ាងខ្លាំងក្លានៃកម្លាំងអន្តរជាតិនិងសណ្តាប់ធ្នាប់អន្តរជាតិ រហូតកែសម្រួលឡើងវិញនូវទំនាក់ទំនងអន្តរជាតិ។ លោក XiJinping មេដឹកនាំកំពូលចិនធ្លាប់លើកឡើងពី បរិបទទូទៅចំនួនពីរ មួយ គឺ សកលលោកនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំ មួយទៀតគឺ និម្មាបនកម្មយុទ្ធសាស្ត្រ ដែលប្រជាជាតិចិនសម្រេចបាននូវការស្តារភាពរុងរឿងដ៏មហិមាឡើងវិញ។ បរិបទទី១ បានបង្ហាញថា ប្រព័ន្ធអន្តរជាតិក្រោមការដឹកនាំនៃបស្ចឹមប្រទេស ដែលបន្ទាប់ពីកំណែទម្រង់ឧស្សាហកម្មនាសតវត្សរ៍ទី១៩កំពុងប្រែប្រួលដោយលក្ខណៈស្ថាបនា ហើយបរិបទទី ២ គឺបង្ហាញថា ប្រជាជាតិចិនកំពុងស្ថិតនៅរបត់នៃប្រវត្តិសាស្ត្រដែលប្រែពីការថយចុះ នាសម័យទំនើបទៅកាន់ការស្តារឡើងវិញ បរិបទទូទៅទាំងពីរនេះបានជាន់គ្នាជាប្រវត្តិសាស្ត្រនៅទសវត្សរ៍ទី២នៃសតវត្សរ៍ទី២១។ ក្នុងនាមជាមេដឹកនាំបក្សកាន់អំណាច លោក Xi Jinping បានចាត់ទុកការយកចិត្តទុកដាក់លើបរិបទទូទៅចំនួនពីរនេះជាទីចាប់ផ្តើមជាមូលដ្ឋានសម្រាប់ចាត់ចែងការងារអភិបាលកិច្ចជាតិ។
កាលពីចុងឆ្នាំ២០១៧ លោក Xi Jinping បានប្រើ«ការដែលមិនធ្លាប់មាន» ចំនួនបី ដើម្បីពន្យល់ពីក្របខណ្ឌស្នូលនៃ«បរិបទបម្រែបម្រួលនិម្មាបនកម្មពិភពលោកក្នុងមួយរយឆ្នាំ» ។ ទីមួយ ប្រទេសដែលជាទីផ្សារងើបថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ងើបឡើងតាមល្បឿនឆាប់រហ័សដែលមិនធ្លាប់មាន។ ទីពីរ ការប្រកួតប្រជែងយ៉ាងខ្លាំងក្លាដែលមកពីរវាងកំណែទម្រង់បច្ចេកវិទ្យាជុំថ្មីនិងកំណែទម្រង់ឧស្សាហកម្មមិនធ្លាប់មាន។ ទីបី ការដែលប្រព័ន្ធអភិបាលកិច្ចសកលមិនសម្របនិងមិនស៊ីសង្វាក់គ្នាជាមួយនឹងបម្រែប្រួលនៃសភាពការណ៍អន្តរជាតិ មិនធ្លាប់មាន។
បច្ចុប្បន្ននេះ សកលលោកកំពុងជួបនឹងច្រកផ្លូវបំបែក លោក Xi Jinping បានលើកឡើងយុទ្ធសាស្ត្រធ្វើអភិបាលកិច្ចជាតិដោយចាក់ឫសពីតម្រិះប្រាជ្ញាបូព៌ាដែលបានប្រមូលផ្តុំអស់រយៈពេលជាងប្រាំពាន់ឆ្នាំ បានដឹកនាំប្រទេសចិនរុករកបានមាគ៌ាធ្វើទំនើបកម្មមួយដែលខុសគ្នាទាំងស្រុងនឹងមាគ៌ាធ្វើទំនើបកម្មនៃបស្ចឹមប្រទេស ដែលបានផ្តល់គំរូថ្មីដល់ការដោះស្រាយភាពជាប់គាំងនៃស្ថានការណ៍សកលលោក ពោលគឺ ៖ បំបែកអនុត្តរភាពឯកប៉ូលដោយតម្លាភាពនៃពហុប៉ូល ជំនួសការប្រឆាំងនិងប៉ះទង្គិចគ្នារវាងអរិយធម៌ដែលញុះញង់ដោយបស្ចឹមប្រទេសដោយការរៀនសូត្រពីគ្នារវាងអរិយធម៌ និងបញ្ចូលឡូស៊ីកឈ្នះ-ឈ្នះទៅក្នុងអភិបាលកិច្ចសកល។
ប្រទេសចំនួនលើសពី១៥០ និងអង្គការអន្តរជាតិចំនួនលើសពី ៣០បានចុះហត្ថលេខាលើគម្រោង«ខ្សែក្រវាត់និងផ្លូវ» ដែលស្តីពីការពិគ្រោះពិភាក្សាគ្នា កសាងគ្នានិងចែករំលែកគ្នា ទស្សនៈស្តីពី«សហគមន៍រួមជោគវាសនាសម្រាប់មនុស្សជាតិ» ត្រូវកត់ត្រាច្រើនលើកច្រើនសារទៅក្នុងឯកសារអង្គការអន្តរជាតិមួយចំនួនធំដូចជាអង្គការសហប្រជាជាតិជាដើម ស្ថានីយអវកាសចិនបើកទូលាយចំពោះសកលលោក ប្រព័ន្ធបញ្ញាសិប្បនិមិ្មត្ត DeepSeek បើកប្រភពចំហជាសកល លោក Xi Jinping លើកឡើងគំនិតផ្តួចផ្តើមអំពីការអភិវឌ្ឍសកល សន្តិសុខសកលនិងអរិយធម៌សកល អង្គការអន្តជាតិដែលប្រទេសចិនផ្តួចផ្តើមឱ្យកសាងដូចជា ធនាគារវិនិយោគអាស៊ី មូលនិធិផ្លូវសូត្រជាដើមបានដើរតួនាទីកាន់តែសំខាន់ឡើងៗក្នុងវិស័យសន្តិសុខអន្តរជាតិ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងបញ្ហាសកល។ល។ គម្រោងរបស់ប្រទេសចិនបានផ្តល់លទ្ធភាពម្យ៉ាងជម្នះលើទស្សនៈដែលអះអាងថា«អរិយធម៌ប៉ះទង្គិចគ្នា»។ កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ( RCEP ) ដែលប្រទេសចិនជំរុញយ៉ាងសកម្មបានបង្កើតជាតំបន់ពាណិជ្ជកម្មសេរី ដែលមានទ្រង់ទ្រាយធំបំផុតលើសកលលោក។តាមការប៉ានប្រមាណនៃអង្គការ IMF ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៩ អត្រារួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោកនៃ RCEP នឹងលើសពី៤០%។ ការបើកទូលាយទាំងនេះគឺជាការបង្ហាញក្នុងសម័យឥឡូវនៃអរិយធម៌ចិនដែលស្តីពី«ភាពខុសគ្នារួមរស់ដោយសុខដុមរមនា»។
ពេលឈរនៅមាត់ផ្លូវបំបែកនៃប្រវត្តិសាស្ត្រ ប្រទេសចិនជាអ្នកស្ថាបនានៃទំនាក់ទំនងអន្តរជាតិបែបថ្មី។ ការរីកចម្រើនរបស់ប្រទេសចិនមិននាំមកការប៉ះទង្គិចនិងសង្គ្រាមដល់ពិភពលោកទេ ផ្ទុយទៅវិញគឺរុករកបាននូវទម្រង់អរិយធម៌បែបថ្មីម្យ៉ាង។នេះប្រហែលជាសញ្ញាដ៏ជ្រាលជ្រៅនៃបរិបទបម្រែប្រួលនិម្មាបនកម្មពិភពលោកក្នុងមួយរយឆ្នាំ៖ ពិភពលោកត្រូវការជំពូកថ្មីដែលរួមគ្នាចារដោយអរិយធម៌ផ្សេងគ្នា៕



