Man City ព្រមព្រៀងទិញខ្សែបម្រើហូឡង់រូបនេះពី​ AC Milan ​ហើយ

ក្លិបមេឃខៀវ Manchester City បានយល់ព្រមក្នុងការទិញខ្សែបម្រើហូឡង់ Tijjani Reijnders ពីក្លិប AC Milan របស់អ៊ីតាលីហើយ ក្នុងតម្លៃ ៥៥លានអឺរ៉ូ។ ​កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានផ្លាស់មកចូលជាមួយក្លិបលេងនៅ Serie A កាលឆ្នាំ២០២៣ តាមរយៈផ្ទេរពី AZ Alkmaar នៃលីគកំពូលហូឡង់។

Reijnders នឹងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Etihad បន្ទាប់ពីព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ City ពោលគឺក្រោយពេលបញ្ចប់ការធ្វើតេស្តសុខភាពនាពេលដ៏ខ្លីខាងមុខ។ City រំពឹងថា នឹងចុះកិច្ចសន្យាជាមួយ Reijnders បានទាន់ពេល មុនពេលកម្មវិធី Club World Cup ឆ្នាំ២០២៥ មកដល់នាថ្ងៃទី១៤ ខែមិថុនា។

ការមកដល់របស់ Reijnders នេះដែរ ត្រូវបានគេរំពឹងថា នឹងជួយជ្រោមជ្រែងនៅតំបន់បម្រើរបស់ Man  City ស្របពេល Mateo Kovacic បានកំពុងមានបញ្ហារបួសមិនទាន់ជាសះស្បើយ ហើយ Kevin de Bruyne ក៏មិនរំពឹងថាមានវត្តមានក្នុងវគ្គ ៣២ក្រុមនោះដែរ ដែលបានផ្លាស់ទៅក្រុមជើងឯកអ៉ីតាលី Napoli រួចរាល់ហើយនោះ៕

Written by 

Related posts

Leave a Comment