​លោក Maurizio Sarri វិលត្រលប់​មក​ដឹកនាំ Lazio វិញហើយ

លោក Maurizio Sarri បានត្រលប់ទៅ Lazio វិញក្នុងនាមជាគ្រូបង្វឹក មួយឆ្នាំបន្ទាប់ពីលោកបានលាលែងពីមុខតំណែង។ នេះបើយោងតាមក្លឹប Serie A បានប្រកាសកាលពីថ្ងៃចន្ទ។

ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញដោយក្លឹបទេប៉ុន្តែទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី Adnkronos បានរាយការណ៍ថាអតីតអ្នកចាត់ការ Chelsea និង Juventus លោក Sarri បានចូលរួមជាមួយ Lazio ម្តងទៀតក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើស​បន្ថែម១ឆ្នាំទៀត។

លោក Sarri បានលាលែងពីតំណែងជាគ្រូបង្វឹកក្រុម Lazio នៅខែមីនា ឆ្នាំ ២០២៤ ពោលគឺជិតបីឆ្នាំក្នុងអាណត្តិរបស់គាត់។ ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ ក្នុងក្របខ័ណ្ឌ Serie A ក្នុងឆ្នាំ ២០២៣-២៤ ​។

ប្រធានក្លឹបលោក Claudio Lotito បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោក Maurizio Sarri បានត្រលប់មកផ្ទះវិញហើយ។ ការវិលត្រឡប់របស់លោកគឺជាជម្រើសនៃបេះដូង ការជឿជាក់ និងចក្ខុវិស័យ” ។

​សូមជម្រាបថា Lazio បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ ក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់លោក Marco Baroni ៕

Written by 

Related posts

Leave a Comment