អាជ្ញាធរក្នុងតំបន់ហ្គាហ្សាបាននិយាយថា មនុស្សបីនាក់បានស្លាប់និង ៣៥ នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតមជ្ឈមណ្ឌលចែកចាយជំនួយក្នុងទីក្រុង Rafah កាលពីថ្ងៃចន្ទ។ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថាទាហានអ៊ីស្រាអែលបានសម្លាប់មនុស្ស ៣១ នាក់កាលពីថ្ងៃមុននៅក្នុងតំបន់នោះ។

កងកម្លាំងការពារអ៊ីស្រាអែលកំពុងបន្តការវាយប្រហារខ្លាំងនៅតំបន់ហ្គាហ្សា។ មន្ត្រី IDF បាននិយាយថា ពួកគេបានពង្រីកប្រតិបត្តិការលើដី និងបានរុះរើទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស់ជាច្រើនកន្លែងទាំងពីលើ និងក្រោមដី។
មូលនិធិមនុស្សធម៌ Gaza គាំទ្រដោយសហរដ្ឋអាមេរិក បាននិងកំពុងចែកចាយជំនួយនៅតំបន់នោះតាំងពីសប្តាហ៍មុន។
IDF បាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍នៃការស្លាប់និងរបួស ហើយកំពុងពិនិត្យមើលយ៉ាងហ្មត់ចត់ចំពោះឧបទ្ទវហេតុនេះ។ប៉ុន្តែក្រុមជំនួយបានអះអាង ថា មិនមានអ្នកស្លាប់ឬរបួសទេក្នុងអំឡុងពេលប្រតិបត្តិការរបស់ខ្លួន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា វាមិនអាចទទួលយកបានសម្រាប់ប៉ាឡេស្ទីនក្នុងការប្រថុយជីវិតរបស់ពួកគេដើម្បីអាហារ ហើយកំពុងជំរុញឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ។
ក្រុមហាម៉ាស់ក៏បានប្រកាសពីការត្រៀមខ្លួនផងដែរដើម្បី ចាប់ផ្តើមការចរចាដោយប្រយោលភ្លាមៗ ជាមួយអ៊ីស្រាអែលសម្រាប់បទឈប់បាញ់។ ប៉ុន្តែខណៈនេះ អ៊ីស្រាអែល និងក្រុមហាម៉ាសហាក់នៅដាច់ពីគ្នាឆ្ងាត ដូច្នេះតើការចរចានឹងកើតឡើងឬអត់៕

ដោយ៖ ពេជ្រ