ក្លិបបាល់ទាត់អង្គរថាយហ្គឺ បានប្រកាសស្វាគមន៍កីឡាករថ្មី Matheus Freitas អាយុ ២៩ឆ្នាំ ជាខ្សែការពារកណ្តាលសញ្ជាតិ ប្រេស៊ីល កំពស់ ១.៨៨ ម៉ែត្រ ដែលបានចូលរួមជាផ្លូវការជាមួយក្លិបសម្រាប់រដូវកាលថ្មីនេះ។
មុនពេលចូលរួមជាមួយក្លិបបាល់ទាត់អង្គរថាយហ្គឺរ គាត់បានលេងក្នុងក្រុមយុវជន ហើយបន្ទាប់មកក៏បានក្លាយជាកីឡាករអាជីពលេងក្នុងក្លិបបាល់ទាត់ Coritiba ដែលជាក្លិបនៅក្នុងប្រទេសប្រេស៊ីល គាត់បានលេងនៅទីនោះរយៈពេល៦ ឆ្នាំ។ បន្ទាប់មកគាត់បានលេងនៅ កូសូម៉ូ (Kosovo) សាធារណរដ្ឋឆែក (Czech)និងម៉ាល់តា (Malta) ជាកន្លែងដែលគាត់បានលេងប៉ុន្មានឆ្នាំចុងក្រោយពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥៕
