នោះ៖ គណបក្សប្រឆាំងកូរ៉េខាងត្បូង ដាក់សំណើចោទប្រកាន់លោក Yoon ហើយ

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា គណបក្សប្រឆាំងរបស់ប្រទេសកូរ៉េខាងត្បូង កំពុងដាក់សំណើអំពាវនាវឱ្យមានការចោទប្រកាន់ទៅលើលោកប្រធានាធិបតី Yoon Suk Yeol ។

 យោងតាមបទដ្ឋាន ការបោះឆ្នោតលើសេចក្តីព្រាងច្បាប់នេះ គួរតែធ្វើឡើងក្នុងរយៈពេលពី ២៤ ទៅ ៧២ ម៉ោង ចាប់ពីពេលនៃការពិចារណានៅក្នុងសម័យប្រជុំពេញអង្គ ដែលត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែធ្នូ ។ នេះមានន័យថា ការសម្រេចចិត្តចោទប្រកាន់លោកប្រធានាធិបតីកូរ៉េខាងត្បូង អាចធ្វើឡើងនៅថ្ងៃទី ៦ ឬ ៧ ខែធ្នូ ។

 សភាជាតិដែលជាសភារបស់ប្រទេសកូរ៉េខាងត្បូងមាន ៣០០ អាសនៈ ដែលក្នុងនោះ ១០៨ ត្រូវបានគ្រប់គ្រងដោយគណបក្សអំណាចប្រជាជនរបស់ប្រធានាធិបតី។

  សមាជិកសភាពីរភាគបីត្រូវបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ ដើម្បីចោទប្រកាន់លោក Yoon Suk Yeol ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment