កាលពីម្សិលមិញក្រុមហ៊ុន Cambodian Premier League បានរៀបចំកម្មពិធីប្រគល់ពានរង្វាន់កិត្តិយស ពានរង្វាន់ (CPL HONORS)ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៤-២៥ នៅសណ្ឋាគារសាន់ & មូន រីវើសាយ។
ម្ចាស់ជ័យលាភីពានរង្វាន់ (CPL HONORS) ក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៤-២៥នេះ រួមមាន៖
ជើងឯក៖ ព្រះខ័នរាជស្វាយរៀង
ជើងករង៖ ភ្នំពេញក្រោន
លេខ៣៖ វិសាខា
គ្រូបង្វឹកល្អ៖ Pep Muñoz គ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង
កីឡាករល្អ និងកីឡាករទាត់ចូលបញ្ចូលទីច្រើនជាងគេ៖ Andrés Nieto របស់ភ្នំពេញក្រោន (២១គ្រាប់)
អ្នកចាំទីល្អ៖ វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង
ពានរង្វាន់ជ័យលាភីដល់ ក្រុមគោរពវិន័យបានល្អ (Fair Play)៖ ក្លិបបាល់ទាត់បឹងកេត
កីឡាករវ័យក្មេងល្អជាងគេ៖ ហាវ សុខនេត្រ របស់អាយ អេស អាយ ដង្កោសែនជ័យ
ទីលានប្រកួតល្អជាងគេ៖ កីឡដ្ឋានព្រីនស៍ របស់វិសាខា
កីឡដ្ឋានដែលមានអ្នកចូលទស្សនាច្រើនជាងគេ៖ កីឡដ្ឋាន ស្វាយរៀង
កីឡដ្ឋានដែលទស្សនិកជនពេញចិត្តជាងគេ៖ កីឡដ្ឋានព្រីនស៍ របស់វិសាខា
កីឡដ្ឋានធ្វើម្ចាស់ផ្ទះល្អជាងគេ៖ បឹងកេត
គ្រាប់បាល់ស៊ុតចូលទីល្អជាងគ៖ ជា ច័ន្ឌដារ៉ា របស់ណាហ្គាវើលដ៍
កីឡាករសង្គ្រោះបាល់បានល្អជាងគេ៖ វីរ: ដារ៉ា
កីឡាករ១១នាក់ដំបូងល្អជាងគេ៖
អ្នកចាំទី ៖ វីរៈ ដារ៉ា
ខ្សែការពារ ៖ កាន់ ម៉ូ, សារ៉េត គ្រីយ៉ា, Matheus Martins, អ៊ុក សុវណ្ណ
ខ្សែបម្រើ ៖ ញាណ សុស៊ីដាន, Ibef Ofufu, សៀង ចន្ធា
ខ្សែប្រយុទ្ធ ៖ Cristian, Ramon de Andrade Souza, Andres Nieto
