មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី គឺជាអង្គភាព ស្វយ័តមួយដែលមានទីតាំងស្ថិតក្នុងអគារ «I» នៃ វិទ្យាស្ថានជាតិអប់រំ។
អគារមជ្ឈមណ្ឌលត្រូវបានបង្កើត ឡើងក្នុងឆ្នាំ២០១៩ តាមប្រកាសលេខ១៧៩៩ អយក. ប្រក របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ និងដាក់សម្ពោធឱ្យប្រើប្រាស់ជា ផ្លូវការនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។
មជ្ឈមណ្ឌលត្រូវបាន ផ្តល់សិទ្ធិដោយក្រសួងអប់រំ យុវជន និង កីឡា ក្នុងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អប់រំឯកទេស ប្រឹក្សាគរុកោសល្យ (វគ្គពន្លឿនរយៈពេល១ឆ្នាំ) តាម រយៈប្រកាសលេខ១៤៦៦ អយក.ប្រក របស់ក្រសួង អប់រំ យុវជន និងកីឡា ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩ ដើម្បីជួយដល់ការពង្រីកកម្មវិធីសាលារៀន ជំនាន់ថ្មីដែលជាសាលារៀនរដ្ឋស្វយ័តទទួលបាន ការវិនិយោគខ្ពស់ពីរាជរដ្ឋាភិបាល និងទាមទារឱ្យមាន គ្រូបង្រៀនដែលមានស្តង់ដាវិជ្ជាជីវៈខ្ពស់បម្រើការងារ នៅទីនោះ។
ទន្ទឹមគ្នានោះ មជ្ឈមណ្ឌលក៏បានផ្តល់ជូនគ្រូប្រឹក្សាគរុកោសល្យ ដើម្បីគាំទ្រដល់សាលាធនធាន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀននាពេលកន្លង មក និងមានផែនការគាំទ្រដល់សាលារៀនជាប់ស្ដង់ដា សាលាគំរូ សាលាអប់រំស្គម និងសាលារៀនដែលមាន តម្រូវការ។
គោលបំណងសំខាន់ៗក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីដើម្បី៖
១.ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀន សម្រាប់កម្មវិធីសាលារៀនជំនាន់ថ្មីមួយ ដែលផ្តល់ ជូននូវបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សា គរុកោសល្យ
២.ជ្រើសរើសបេក្ខជនដែលមានសមត្ថភាពសម្រាប់ការ បណ្តុះបណ្តាលដែលមានគុណភាពខ្ពស់អាចទ្រទ្រង់ ការរៀនសូត្រនៅក្នុងថ្នាក់រៀនតាមបែបសតវត្សរ៍ ទី២១
៣.បង្កើតប្រព័ន្ធប្រឹក្សាគរុកោសល្យគ្រូបង្រៀនដោយ ជោគជ័យ ដែលប្រើបច្ចេកវិទ្យាដើម្បីជំរុញការអភិវឌ្ឍ ជំនាញវិជ្ជាជីវៈ សម្រាប់គ្រូបង្រៀននៅសាលារៀន ជំនាន់ថ្មី សាលាធនធាន សាលាជាប់ស្តង់ដា សាលា គំរូ សាលាអប់រំស្លែម និងសាលារៀនដែលមានតម្រូវ ការជាបន្តបន្ទាប់៕





