អបអរ! Napoli ​គ្រងតំណែងជើងឯក Serie A បន្ទាប់ពីយកឈ្នះ​ Cagliari

Napoli បាន​គ្រងតំណែងជើងឯកលីគកំពូលអ៊ីតាលី Serie A ​ក្រោយយកឈ្នះ Cagliari ក្នុងផ្ទះខ្លួនឯងក្នុងលទ្ធផល ២-០ កាលពីយប់មិញ ដោយ​គ្រាប់បាល់ស៊ុតបញ្ចូលទីពី Scott McTominay និង Romelu Lukaku។

Napoli បានអបអរនឹងតំណែងជើងឯកលីគអ៊ីតាលីជាលើកទី២របស់ពួកគេក្នុងរយៈពេល ៣ឆ្នាំ – និងជា​លើកទី៤ របស់ពួកគេ ក្រោយឆ្លងកាត់៣៨ប្រកួតមាន៨២ពិន្ទុ ខណៈក្រុមលេខ២ Inter មាន៨១ពិន្ទុ និងក្រុមលេខ៣ Atalanta ​មាន​៧៤ពិន្ទុ៕

Written by 

Related posts

Leave a Comment