ក្រុមអ្នកមានបុណ្យ Barcelona បានសម្រេចផ្តល់កិច្ចសន្យាបន្ថែមសម្រាប់លោក Hansi Flick រហូតដល់ឆ្នាំ២០២៧ បន្ទាប់ពីរូបលោកបានដឹកនាំក្រុមឈ្នះពាន៣ ក្នុងមួយរដូវកាលនេះ ។
បុរសសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានតែងតាំងដំបូងក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំកាលពីខែឧសភា ឆ្នាំ២០២៤ បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យាបន្ថែមនេះ បន្ទាប់ពីដឹកនាំក្លិបឱ្យឈ្នះពានរង្វាន់លីគកំពូលអេស្ប៉ាញ La Liga 2024-25, Copa del Rey និង Supercopa de Espana ក្នុងរដូវកាលដំបូងរបស់លោកមកដឹកនាំក្រុមតំបន់កាតាឡានមួយនេះ ។
ក្លិបបានលើកឡើងថា «លោក Hansi Flick កំពុងបង្កើតប្រវត្តិសាស្ត្រឱ្យ FC Barcelona ហើយយើងបានប្រាកដចិត្តថានឹងមានអ្វីបន្តទៀតនៅរដូវកាលខាងមុខនេះ» ៕
