លោក Pep Muñoz នឹងចាកចេញពីតួនាទីជាគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងនៅចុងបញ្ចប់នៃរដូវកាលនេះ

យោងតាមសេចក្តីថ្លែងការណ៍របស់ក្លិប បានឲ្យដឹងថា លោក Pep Muñoz នឹងចាកចេញពីតួនាទីជាគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង នៅចុងបញ្ចប់នៃរដូវកាលនេះ ។

ក្រោមការដឹកនាំរបស់លោក ក្លិបបានសម្រេចនូវសមិទ្ធផលក្នុងព្រឹត្តិការណ៍សំខាន់ៗ និងទទួលបានភាពជោគជ័យដែលមិនធ្លាប់មានពីមុនមកក្នុងការប្រកួតទាំងក្នុង និងក្រៅប្រទេស។

គ្រប់គ្នានៅព្រះខ័នរាជស្វាយរៀង សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ Pep សម្រាប់ការចូលរួមដឹកនាំ រៀបចំដ៏ប៉ិនប្រសប់របស់លោក ហើយយើងសូមជូនពរលោកឱ្យទទួលបានជោគជ័យក្នុងជំហ៊ានបន្ទាប់នៃអាជីពគ្រូបង្វឹករបស់គាត់។

ជំរាបជូនថា Pep នឹងទទួលបន្ទុកដឹកនាំការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លិបក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅចុងសប្តាហ៍នេះ ដូច្នេះសូមគោរពអញ្ជើញបងប្អូនទាំងអស់គ្នា  ចូលរួមទស្សនាអោយបានច្រើនកុះករ និងបង្ហាញក្តីស្រលាញ់រាប់អានរបស់យើងទាំងអស់គ្នាទៅកាន់លោក Pep​ ៕

Written by 

Related posts

Leave a Comment