ពិធីប្រកាសចូលកាន់មុខតំណែង លោក លី សម្បត្តិ ជាអភិបាលរងនៃស្រុកអូរជ្រៅ

បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ ពិធី ប្រកាសចូលកាន់តំណែង លោក លី សម្បត្តិ ចូល កាន់ តំណែង ជាអភិបាលរងស្រុកអូរជ្រៅ។ ពិធីនេះប្រារព្វធ្វើឡើងនៅក្នុងសាលប្រជុំសាលាស្រុក អូរជ្រៅ ដោយមានការចូលរួម លោក ប្រែក វ៉ារី ប្រធានក្រុម ប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រី នួម សុភ័ណ សមាជិកសភា អង្គភាពទាំង៣ រដ្ឋបាលស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានអានរបាយការណ៍សង្ខេប ស្តីពី ការអភិវឌ្ឍន៏ និងការរីកចំរើនរបស់ស្រុកអូរជ្រៅ ក្នុងនោះមានការគ្រប់គ្រងធនធានមនុស្សផងដែរ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ៖ការតែងតាំង មន្ត្រី គឺជាដំណើរការជាប្រក្រតី សម្រាប់ដំណើរការគ្រប់គ្រងបុគ្គលិកបំពេញការងារប្រចាំថ្ងៃដោយអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ក្នុងគោលបំណង លើកកំពស់ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងបុគ្គលិក។

លោក អ៊ុំ រាត្រី បានបន្តទៀតថា ៖ការ ប្រកាសចូលកាន់មុខតំណែង ត្រូវខិតខំចូលរួមចំណែកដោះស្រាយទុក្ខលំបាក បញ្ហាជីវភាពរបស់ប្រពលរដ្ឋនិងការអភិវឌ្ឍន៍ ជូន ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ដូចជា ៖ការដោះស្រាយបញ្ហាប្រឈមនិងសេចក្តីត្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា ។ ត្រូវ បំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការបម្រើសេវារដ្ឋបាលសាធារណៈជូន ប្រជាពលរដ្ឋ ឲ្យ កាន់តែមានភាពល្អប្រសើរជាមុន។ការខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំៗសង្កាត់ ឲ្យមានសុវត្ថិភាពដើម្បីសម្រេចបាននូវសមិទ្ធិផលក្នុងការធានាថែរក្សាសន្តិភាពថេរភាពនយោបាយការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។

លោក អ៊ុ រាត្រី បានថ្លែងថា ៖តួនាទីរបស់ លោក អភិបាលរងស្រុកត្រូវខិតខំ បំពេញ តួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ត្រូវខិតខំ រៀនសូត្រ ទទួលយកបទពិសោធន៍ពីចាស់ព្រឹទ្ធចារ្យសមាជិកចាស់ ៗដើម្បីយកមកអនុវត្តការងារឲ្យល្អប្រសើរ ផងដែរ ៕

Written by 

Related posts

Leave a Comment