អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​កម្ពុជា​ចេញសេចក្តីណែនាំ ស្ដីពីការ​ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​ការនាំចូលផ្លែ​ទុរេន​ស្រស់

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញសេចក្តីណែនាំស្តីពីការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែធុរេនស្រស់ ដើម្បីទប់ស្កាត់ការនាំចូលផ្លែធុរេនស្រស់ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន។

ការណែនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករធ្វើទ្បើង បន្ទាប់ពីព័ត៌មាននៃការនាំចូលធុរេនស្រស់ពីប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិមួយចំនួននៃបណ្តាខេត្តជាប់ព្រំដែនវៀតណាម ជាក់ស្តែងការនាំចូលយ៉ាងកំហុកតាមច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយស្នើឲ្យមានការទប់ស្មាត់ជាបន្ទាន់៕

Written by 

Related posts

Leave a Comment