កម្ពុជា ដណ្ដើមបានមេដាយសរុប ៨គ្រឿងពីការប្រកួតកីឡាចំបាប់អន្ដរជាតិនៅសិង្ហបុរី

កាលពីល្ងាចថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥ ប្រតិភូ គ្រូបង្វឹក និងអត្តពលិកកីឡាចំបាប់កម្ពុជា ត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរី ។

ក្នុងបេសកកម្មនេះក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ៨គ្រឿង ​មាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៤ រួមមាន៖

១/ កីឡាករ សឿន សុភាស់ ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៦១គីឡូក្រាម

២/ កីឡាករ ឈឿន ឈាង ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម

៣/ កីឡាករ បុន ប៊ុនណា លើវិញ្ញាសាចំបាប់សេរី Freestyle ទម្ងន់ ៧០គីឡូក្រាម

៤/ កីឡាករ​ ហេង​ វុទ្ធី​ វិញ្ញាសា​ Freestyle ទម្ងន់​ -92kg មេដាយមាស​

៥/ កីឡាករ​ ហេង​ រត្តថា​ វិញ្ញាសា​ Freestyle ទម្ងន់​ -92kg មេដាយប្រាក់​

៦/ កីឡាករ​ កែវ​ សុភ័ក្ត មេដាយ​ប្រាក់​ លេីវិញ្ញសា​ Freestyle-79kg​ និងមេដាយសំរិទ្ធ​ លើវិញ្ញសា​ Greco Romance-82kg (២ម្នាក់ឯង)

៧/ កីឡាការិនី​ ជា​ កញ្ញា​ វិញ្ញាសា​ Freestyle ទម្ងន់​ -72kg មេដាយសំរិទ្ធ​ ៕

Written by 

Related posts

Leave a Comment