ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី បាននិយាយថា លោក នឹងធ្វើដំណើរទៅកាន់រដ្ឋធានី Ankara របស់ប្រទេសទួរគី ដើម្បីជួបជាមួយប្រធានាធិបតី លោក Recep Tayyip Erdogan ហើយនឹងមានវត្តមានសម្រាប់កិច្ចពិភាក្សាដោយផ្ទាល់ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុង Istanbul នៅថ្ងៃព្រហស្បតិ៍។

លោក ហ្សេលេនស្គី បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសង្ខេបក្នុងទីក្រុងគៀវ ថា យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាថាកិច្ចប្រជុំនេះកើតឡើង។
ដោយឡែ ជុំវិញកិច្ចចរចានេះ រុស្ស៊ី នៅមិនទាន់ប្រកាសថានឹងបញ្ជូនអ្នកណាទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល នៅឡើយនោះទេ ខណរបាយការណ៍កន្លងមកថាលោក ពូទីន ផ្ទាល់។
លោក ពូទីន និងលោក ហ្សេលេនស្គី ខកខានជួបគ្នាតាំងពីខែធ្នូ ឆ្នាំ ២០១៩ មកម្ល៉េះ ដោយសារតែសង្គ្រាមផ្ទុះឡើងមក។
គួរបញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់រវាងប្រទេសទាំង ២ បានធ្វើឡើងចុងក្រោយនៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងខែមីនា ឆ្នាំ២០២២ នៅដើមសប្តាហ៍នៃការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន៕

ដោយ៖ ពេជ្រ