លោក Ruben Amorim អ្នកចាត់ការទូទៅថ្មីរបស់ក្រុម Manchester United បានបង្ហើបថា ខ្សែការពារវ័យក្មេង Leny Yoro នឹងអាចចូលជួយក្រុមវិញពេលប៉ះ ក្រុម Arsenal មុនការប្រកួត Premier League ដ៏សំខាន់នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
ខ្សែការពារសញ្ជាតិបារាំងវ័យ ១៩ ឆ្នាំរូបនេះត្រូវបានចុះហត្ថលេខាកាលពីខែកក្កដាក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃខ្លួន៦២ លានអឺរ៉ូ ប៉ុន្តែបានរងរបួសនៅមុនបើករដូវកាល និងទាមទារការវះកាត់។
Amorim បាននិយាយថា “ Leny Yoro នឹងអាចចូលជួយក្រុមវិញសម្រាប់ជំនួបដ៏សំខាន់នេះ” ។ “ខ្ញុំមានអារម្មណ៍ថាពេលនេះរូបគេកំពុងស្ថិតក្នុងពេលដ៏ល្អ កាយសម្បទារបស់គេល្អប្រសើរ ដូច្នេះខ្ញុំគិតថាគេនឹងចូលរួមក្នុងក្រុមវិញ។
Manchester United បានមានកំណត់ត្រាមិនល្អនាពេលថ្មីៗនេះនៅ Emirates ស្ថិតនៅលេខ៩ក្នុងក្របខ័ណ្ឌ Premier League ដោយគម្លាត់ពីក្រុមតំបន់ Top4 ចំនួន៤ពិន្ទុពីការប្រកួតចំនួន១៣លើក៕