សហរដ្ឋអាមេរិក កាត់បន្ថយពន្ធលើការនាំចេញរបស់ចិន ពី ១២០ ភាគរយ មកនៅត្រឹម ៥៤ ភាគរយ ។ ការកាត់បន្ថយពន្ធនេះ នឹងចាប់ផ្តើមពីថ្ងៃពុធ តទៅ។

ការផ្លាស់ប្តូរនេះកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានប្រកាសបទឈប់បាញ់នៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំង ២ ដោយយល់ព្រមក្នុងការបន្ធូរបន្ថយពន្ធភាគច្រើនដែលដាក់លើទំនិញគ្នាទៅវិញទៅមក ចាប់តាំងពីខែមេសា មក។
កាលពីខែកុម្ភៈ លោកប្រធានាធិបតី Donald Trump បានប្រកាសដាក់ពន្ធចំនួន ១២០ ភាគរយ លើប្រទេសចិន ដែលគ្រោងនឹងចូលជាធរមាននៅខែមិថុនា ។
ទោះជាយ៉ាងណា មកដល់ពេលនេះ ភាគីទាំង ២ យល់ព្រមក្នុងការសម្របសម្រួលគ្នាទៅវិញទៅមក ដើម្បីបន្ធូរបន្ថយភាពតានតឹងក្ន្ងសង្គ្រាមពាណិជ្ជកម្ម ដែលពិភពលោក បង្ហាញក្ដីបារម្ភ ។
គួរបញ្ជាក់ថា សេតវិមាន កំពុងធ្វើវិសោធនកម្មថ្មីដោយពីពន្ធ ១២០ ភាគរយ មកត្រឹម ៥៤ ភាគរយវិញ ជាមួយនឹងការផ្លាស់ប្តូរដែលនឹងចូលជាធរមាន នៅថ្ងៃទី ១៤ ខែឧសភា ៕

ដោយ៖ ពេជ្រ