គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti នឹងចាកចេញពីក្លឹបអេស្ប៉ាញនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីក្លាយជាគ្រូបង្វឹកជម្រើសជាតិថ្មីរបស់ប្រទេសប្រេស៊ីល។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៦៥ ឆ្នាំរូបនេះនឹងចូលកាន់តំណែងជាផ្លូវការនៅប្រេស៊ីលនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីបញ្ចប់រដូវកាលក្របខណ្ឌ La Liga ។ លោកចាកចេញពី Santiago Bernabeu ជាអ្នកគ្រប់គ្រងជោគជ័យបំផុតរបស់ក្លឹប។
លោក Ancelotti បានឈ្នះពានរង្វាន់ចំនួន ១៥ ឆ្លងកាត់ការដឹកនាំចំនួនពីរក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Real ហើយកាលពីរដូវកាលមុនបានដឹកនាំក្រុមមួយនេះឈ្នះ Champions League និង La Liga ពីរដងផងដែរ។
សូមជម្រាបថា ការចាកចេញរបស់លោក Ancelotti ពី Real កើតឡើងបន្ទាប់ពីការចាញ់ក្នុងជំនួប El Clasico កាលពីថ្ងៃអាទិត្យបានធ្វើឱ្យ Real តាមពីក្រោយក្រុមកំពូលតារាង Barcelona ចំនួន៧ពិន្ទុ ទោះនៅសល់៣ប្រកួតទៀតក៏ដោយ៕
