អ៊ីស្រាអែល វាយប្រហារកម្ទេចសាលារៀននៅហ្គាហ្សា សម្លាប់មនុស្ស ១៥នាក់

មនុស្សយ៉ាងហោចណាស់ ១៥នាក់ស្លាប់ ដោយសារការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល ទៅលើអគារសិក្សាមួយកន្លែង នៅភាគខាងជើងហ្គាហ្សាស្ទ្រីប។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ Al Jazeera បានរាយការណ៍ថា កងទ័ពអាកាសអ៊ីស្រាអែល ធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើអគារសាលារៀននៅ Jabalia ភាគខាងជើង។ ជាលទ្ធផលនៃការវាយប្រហារនេះ គឺយ៉ាងហោចណាស់ជនភៀសខ្លួន ១៥នាក់នៅខាងក្នុង ត្រូវបានសម្លាប់ រួមទាំងកុមារផងដែរ។

ប៉ុស្តិ៍ទូរទស្សន៍ក៏រាយការណ៍ផងដែរថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្នុងអំឡុងពេលនៃការវាយប្រហារ និងការវាយឆ្មក់របស់កងកម្លាំងការពារអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៤០ នាក់ស្លាប់ និងជាង ៨០ នាក់រងរបួស។

 នេះនាំមកនូវចំនួនអ្នកស្លាប់សរុបនៅក្នុងតំបន់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើនឡើងក្នុងខែតុលា ឆ្នាំ ២០២៣ ដល់ ៥២,៨២៩ នាក់ ជនជាតិប៉ាឡេស្ទីន ១១៩,៥៥៤ នាក់ផ្សេងទៀតរងរបួស ៕

ដោយ៖ ពេជ្រ                    

Written by 

Related posts

Leave a Comment