​កម្លាំងនគរបាលចុះប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងជួយជម្លៀសប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង

បន្ទាយមានជ័យ៖ នៅព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនកម្លាំងនគរបាលជាច្រើននាក់ រួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ,៩១១ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចេញប្រតិបត្តិការបន្ទាន់ភ្លាមៗ ដើម្បីចុះជួយប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលកំពុងតែរងការជន់លិចដោយជំនន់ទឹកភ្លៀង នៅក្រុងប៉ោយប៉ែត។

ប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងសង្គ្រោះនេះ គឺនគរបាលយើងធ្វើឡើងដើម្បីធានាបាននូវ សនិ្តសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដូចជាក្នុងករណីបើប្រជាពលរដ្ឋលិចលង់ខ្លាំង ត្រូវជម្លៀសពួកគាត់ទៅកាន់ទីទួលមានសុវត្ថិភាព រួមទាំងទ្រព្យសម្បត្តិ និងសត្វពាហនះគ្រប់ប្រភេទ។

ទន្ទឹមគ្នានេះលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់សង្គ្រោះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ពិសេសចាស់ជរា ជនពិការ អ្នកជម្ងឺ ស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ ដើម្បីបញ្ជៀសការជួបគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕

Written by 

Related posts

Leave a Comment