អាជ្ញាធរជាតិព្រះវិហារបន្តដកហូតដើមឈើមានហានិភ័យដល់ប្រាសាទនៅរមណីយដ្ឋានប្រាសាទកោះកេរ

ប្រាសាទជាច្រើននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ សម្បូរដោយដើមឈើដុះចម្រុះប្រភេទ ក្នុងនោះដើមឈើខ្លះមានស្ថានភាពមិនល្អដូចជា ដើមទ្រេត ពុកគល់ ប្រហោងដើម ឬងាប់មែកធំៗជាដើម ហើយដើមឈើទាំងនេះតែងបង្កហានិភ័យដល់រចនាសម័ន្ធប្រាសាទ តាមរយៈការដុះចាក់ឫសចូលក្នុងសំណង់ប្រាសាទ និងដួលរលំលើសំណង់ប្រាសាទ។ អាជ្ញាធរជាតិព្រះវិហារបានសិក្សាពីស្ថានភាពដើមឈើទាំងនេះ និងវាយតម្លៃពីកម្រិតហានិភ័យរបស់វាដែលអាចប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទទាំងមូល និងរៀបចំផែនការដកហូតជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់គ្រោះហានិភ័យដល់ប្រាសាទដោយប្រកាណាមួយ។ នៅត្រឹមខែឧសភា ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិព្រះវិហារបានដកហូតដើមឈើដែលអាចបង្កគ្រោះថ្នាក់ដល់ប្រាសាទចំនួន ៧ដើមដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ហើយមួយចំនួនទៀតនឹងត្រូវដកហូតនៅខែបន្តបន្ទាប់។

Written by 

Related posts

Leave a Comment