អប់រំផ្សព្វផ្សាយអំពីការទុកដាក់សំរាមនៅឱ្យបានត្រឹមត្រូវនៅរមណីយដ្ឋានប្រាសាទព្រះវិហារ

នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកនៃអាជ្ញាធរជាតិព្រះវិហារ កាលពីម្សិលមិញបានរៀបចំអប់រំផ្សព្វផ្សាយអំពីការទុកដាក់សំរាមនៅឱ្យបានត្រឹមត្រូវដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃអនុវិទ្យាល័យហ៊ុន សែនស្រះក្តុល និងសាលាបឋមសិក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រះក្ដុល ស្ថិតក្នុងភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្រ្តី ពលករអាជ្ញាធរជាតិព្រះវិហារ  លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១១៩នាក់ ។  ការអប់រំផ្សព្វផ្សាយនេះមានគោលបំណងសំខាន់ចំនួនពីរគឺ៖ ទី១)អប់រំ និងផ្សព្វផ្សាយដល់សិស្សានុសិស្ស  អំពីបញ្ហាសំរាមដល់សុខភាព បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃ និងទី២)បញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមផ្ទះ និងទីសាធារណៈដើម្បីរក្សាបាននូវបរិស្ថានស្អាតក្នុងសហគមន៍រស់នៅរបស់ខ្លួន៕

Written by 

Related posts

Leave a Comment