លោក Vance បដិសេធអាមេរិក មិនចំណេញអ្វីពីជម្លោះឥណ្ឌា-ប៉ាគីស្ថាន ទេ

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ឥណ្ឌា និងប៉ាគីស្ថាន គួរតែកាត់បន្ថយភាពតានតឹង ប៉ុន្តែលោក បន្ថែមថា សហរដ្ឋអាមេរិក នឹងគាំទ្រប្រទេសទាំង ២ ឲ្យឈានដល់ការស្រុះស្រួលគ្នាវិញ។

លោក Vance បានលើកឡើង នៅក្នុងបទសម្ភាសន៍មួយនៅលើកម្មវិធី Fox News ថា យើងចង់ឱ្យរឿងនេះបន្ថយភាពតានតឹងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយយើងមិនអាចគ្រប់គ្រងប្រទេសណាមួយនោះទេ ។

លោក បានបន្ថែមថា អ្វីដែលយើងអាចធ្វើគឺព្យាយាមលើកទឹកចិត្តឱ្យបន្ថយភាពតានតឹងបន្តិច ប៉ុន្តែយើងនឹងមិនចូលរួមក្នុងសង្រ្គាមនេះ ដើម្បីផលចំណេញណាមួយទេ ។

ឥណ្ឌា គឺជាដៃគូដ៏សំខាន់សម្រាប់ទីក្រុងវ៉ាស៊ីនតោន ដែលមានបំណងទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិន ខណដែលប៉ាគីស្ថាន នៅតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បើទោះបីជាទំនាក់ទំនងថយចុះ បន្ទាប់ពីការដកទ័ពរបស់ទីក្រុងវ៉ាស៊ីនតោនពីប្រទេសជិតខាងអាហ្វហ្គានីស្ថាន នៅឆ្នាំ ២០២១ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment