កម្ពុជា នឹងបញ្ជូនកីឡាករ-កីឡាការិនី​១២រូបចូលរួមប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នៅសិង្ហបុរី

សហព័ន្ធកីឡាចំបាប់កម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីសរុប ១៧រូប ទៅចូលរួមការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអា​ស៊ីអាគ្នេយ៍ (Southeast Asian & Invitational Championship) ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា​ នៅប្រទេសសិង្ហបុរី។

ក្នុងចំណោមប្រតិភូ និងអត្តពលិកសរុបខាងលើ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ១២រូប ដើម្បីចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ក្នុងនោះមានកីឡាករ ៩រូប (កីឡាករ ហេង វុទ្ធី, ហេង រ័ត្នថា, កែវ សុភ័ក្ត, យុន ប៊ុនណា, ឈឿង ឈាង, លឹម សុខលាង, សឿន សុភាស់, ឈឿង វាសនា និងកីឡាករ ឆាំ ពិស៊ិន) និងកីឡាការិនី ៣រូប (កីឡាការិនី ជា កញ្ញា, ជឿន ស្រីឡែន និងកីឡាការិនី សម្បតិ្ត វណ្ណៈ)៕

Written by 

Related posts

Leave a Comment