កងទ័ពជើងទឹកឥណ្ឌា កំពុងរៀបក្បួនសងសឹកប៉ាគីស្ថាន វិញហើយ

កងទ័ពជើងទឹកឥណ្ឌា នៅសមុទ្រអារ៉ាប់ បានចាប់ផ្តើមការវាយប្រហារសងសឹកលើប៉ាគីស្ថាន ជាការឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងការវាយប្រហារមូលដ្ឋានយោធា។

ទូរទស្សន៍ឥណ្ឌា NDTV រាយការណ៍ នៅថ្ងៃសុក្រនេះថា កងនាវាចរឥណ្ឌា ចាប់ផ្តើមប្រតិបត្តិការសងសឹក បន្ទាប់ពីការវាយប្រហររបស់ប៉ាគីស្ថាន លើមូលដ្ឋានយោធាក្រុងដេលី ។

មកទល់ពេលនេះ មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទាក់​ទង​នឹង​ប្រតិបត្តិការ​របស់​កងទ័ព​ជើង​ទឹក​ឥណ្ឌា​ នៅ​សមុទ្រ​អារ៉ាប់​ នោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែឧសភា បុគ្គលិកការពារជាតិរួមបញ្ចូលគ្នា (HQ IDS) របស់ឥណ្ឌា បានរាយការណ៍នៅលើគណនីបណ្តាញទំនាក់ទំនងសង្គម X ថា ប៉ាគីស្ថាន បានវាយប្រហារមូលដ្ឋានយោធានៅ Jammu និង Kashmir ភាគខាងជើងប្រទេសឥណ្ឌាដោយប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក៕

ដោយ៖ ពេជ្រ                                 

Written by 

Related posts

Leave a Comment