ក្រុមកីឡាករព្រះខ័នរាជស្វាយរៀង នឹងចូលជំរំស្នាក់នៅរួមគ្នាដើម្បីប្រមូលកម្លាំងកាយ កម្លាំងស្មារតី ចាប់ផ្ដើមពីថ្ងៃទី០៨ តទៅ ដើម្បីត្រៀមដណ្ដើមពាន ACF Challenge League 2024/25 ជាប្រវត្តិសាស្ត្រជូនក្លិប និងជូនជាតិកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ។
សូមជម្រាបថា នេះជាលើកដំបូងផងដែរសម្រាប់ក្លិប ហើយការប្រមូលផ្ដុំរួមគ្នាគឺនៅសណ្ឋាគារ Garden City ដែលនៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ ៕
