ជនសង្ស័យម្នាក់ប្លន់ម៉ូតូឥណ្ឌាដើរលក់មុងតាមភូមិបានសម្រេច ហើយរត់គេចខ្លួនមិនរួចជាប់ខ្នោះប៉ូលិសស្រុកលំផាត់.!

ខេត្តរតនគិរី÷ ជនសង្ស័យម្នាក់ប្លន់ម៉ូតូជនជាតិឥណ្ឌាដើរលក់មុងតាមភូមិបានសម្រេច ប៉ុន្តែរត់គេចខ្លួនមិនផុតពីក្រញាំដៃដែក អធិការស្រុកលំផាត់ ចាប់ក្របួចជាប់ប្រគល់ទៅឲ្យតុលាការដើម្បីផ្តន្ទាទោសទៅតាមនិតិវិធីច្បាប់។

ជនសង្ស័យម្នាក់ដែលគេស្គាល់ថា ជាជនជាតិដើមភាគតិច គ្រឹង មានឈ្មោះ ប៉េវ ប៉ុនធឿន( ហៅឃុន )ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរ កសិករ និងមានទីលំនៅបច្ចុប្បន្ន ភូមិកាទឹង (ហៅភូមិអូរចាភី)ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១និង៣០នាទីរសៀល បានធ្វើសកម្មភាពបទល្មើសស្ទុះទៅចាប់ទាញយកវិទ្យុនៅលើកន្ត្រក់ម៉ូតូជនរងគ្រោះ (ឥណ្ឌា) ហែកចេញពីប្រអប់រួចសួរថា លក់តម្លៃប៉ុន្មាន.? ជនរងគ្រោះឆ្លើយថា លក់តម្លៃ ៨មុឺនរៀល។ ខណ:នោះជនសង្ស័យបានតថ្លៃឲ្យតម្លៃត្រឹម ៥មុឺនរៀលប៉ុណ្ណោះ អ្នកលក់ឥណ្ឌាថា វិទ្យរបស់ក្រុមហ៊ុនលក់ជូនមិនបានទេ  រួចហើយជនរងគ្រោះក៏បន្តដំណើរទៅមុខទៀត ក៏ស្រាប់តែ ជនសង្ស័យចង្រៃរូបនោះ យកវិទ្យុនោះបោះចូលទៅក្នុងផ្ទះឈ្មោះ កុ ណី ហើយបន្តស្ទុះយកអង្រែ បុកស្រូវបម្រុងមកសំពងក្បាលជនជាតិឥណ្ឌា តែត្រូវបានម្ចាស់ផ្ទះឈ្មោះ កុ ណី ចូលទៅចាប់ឃាត់ទាន់។

ឃើញសភាពការណ៍ពុំស្រួលនោះ ជនជាតិឥណ្ឌាលក់ភួយ ក៏ឡើងជិះម៉ូតូ ចាក់ចេញពីទីនោះ ទៅដល់វាលស្រែ ក៏ស្រាប់តែជនបង្កដដែលនោះ ជិះម៉ូតូដេញតាមពីក្រោយទៅដល់វាលស្រែនោះដែរ ហើយដក់កាំបិតពីកែបម៉ូតូមកក្រវីគំរាមកាប់ជនរងគ្រោះ(តាឥណ្ឌា) បើមិនឲ្យលុយមកខ្លួនទេនោះ។

ដោយសារភ័យខ្លាចជនរងគ្រោះក៏លូកយកលុយក្នុងហោប៉ាវខាងឆ្វេងចំនួន ៩០មុឺនរៀលប្រគល់ទៅឲ្យជនសង្ស័យ ទើបជនបង្កឈប់ធ្វើសកម្មភាព និងជិះម៉ូតូត្រឡប់ក្រោយ។

មិនអស់ចិត្ត ជនរងគ្រោះក៏ជិះម៉ូតូត្រឡប់ក្រោយមកដល់ផ្ទះ អ្នកភូមិដដែលឈ្មោះ ព្រលិត កាហុី ស្ថិតនៅភូមិកាំផ្លិញ(ហៅភូមិអូររំចេក) ស្រាប់តែឃើញជនសង្ស័យដដែលនោះមកដល់ដែរ ហើយជនសង្ស័យនោះបានទាញយកអង្គត់អុសមកដេញវាយជនរងគ្រោះបន្តទៀត។

ពេលនោះជនរងគ្រោះក៏ចុះពីលើម៉ូតូរត់ឡើងលើផ្ទះ ឈ្មោះព្រលិត កាហុី និងទាញទ្វារបិទតែម្តង។ ជនបង្កឃើញដូច្នេះក៏គំរាមដុតផ្ទះចោល និងធាក់ម៉ូតូ ជនរងគ្រោះផ្តួល ហើយក៏ជិះម៉ូតូគេចខ្លួនបាត់ទៅដោយសុវត្ថិភាព។

ភ្លាមៗនោះដែរម្ចាស់ផ្ទះនិងជនរងគ្រោះក៏បានប្តឹងនគរបាលប៉ុស្ថិ៍មូលដ្ឋានតាមទូរស័ព្ទ ឲ្យជួយអន្តរាគមន៍ជាបន្ទាន់។

កម្លាំងប៉ុស្ថិ៍នគរបាលឃុំល្បាំង១ សហការនិងផ្នែកព្រហ្មទណ្ឌចុះស្រាវជ្រាវមុខសញ្ញានិងធ្វើការឃាត់ខ្លួនបានភ្លាមៗក្នុងថ្ងៃ,ខែ,ឆ្នាំដដែល វេលាម៉ោង១៧និង០២នាទី។

សម្ភារដែលដកហូតបានរួមមាន:

១-លុយខ្មែរចំនួន ៩០មុឺនរៀល

២-កំទេចវិទ្យុបាក់បែកចំនួន ១គ្រឿង។ 

សមត្ថកិច្ចប្រមូលបានវត្ថុតាងដែលជនបង្កធ្វើសកម្មភាពរួមមាន:

១-អង្កត់អូស ប្រវែង ១.ម ២០សម ១ដើម។

២-អង្រែបុកស្រូវប្រវែង ១.ម ២០សម ១ដើម។

៣-ម៉ូតូម៉ាក់ហុងដាឌ្រីម សេ១២៥ ព៌ណខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ព្រះវិហារ 1C-7552 ចំនួន ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ មន្ត្រីជំនាញកំពុងបង្កសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

Written by 

Related posts

Leave a Comment