រដ្ឋមន្ត្រីក្រសួងវប្បធម៌ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថ្មឺនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីម្សិលមិញបានជួបជាមួយឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នៅក្នុងកិច្ចជំនួបនាឱកាសនេះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមដែលបានទទួលភារកិច្ចជាឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា។

ភាគីទាំងពីរក៏បានលើកឡើងអំពីកិច្ចសហការមួយចំនួនដែលមាននាពេលកន្លងមកហើយប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគត៕

Written by 

Related posts

Leave a Comment