លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុងម៉ូស្គូ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ព្រមទាំងអញ្ជើញចូលរួមពិធីអបអរសាទរដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យនៃសហភាពសូវៀត

នៅយប់ថ្ងៃទី ៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូតាមយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ព្រមទាំងអញ្ជើញចូលរួមពិធីអបអរសាទរដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យនៃសហភាពសូវៀត តបតាមការអញ្ជើញរបស់លោក ភូទីន ប្រធានាធិបតីរុស្ស៊ី។

នៅពេលដែលលោក Xi Jinping បានអញ្ជើញមកដល់អាកាសយានដ្ឋាន Vnukovo នៅទីក្រុងម៉ូស្គូតាមយន្តហោះពិសេស លោកស្រី Golikova ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីនិងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀតបានទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅ ៕

Written by 

Related posts

Leave a Comment