គម្រោងសម្ព័ន្ធមេត្រីភាពបរិវត្តកម្មការអប់រំបច្ចេកទេស ឬ EU-Cambodia Twining Project on Supporting Upper Secondary Technical Education Reforms ជាកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសបារាំង អាល្លឺម៉ង់ និងហ្វាំងឡង់។ គម្រោងនេះផ្តោតលើការកែលម្អគុណភាព និងកម្មវិធីសិក្សាសម្រាប់ការអប់រំបច្ចេកទេស នៅកម្ពុជា។ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ បានមកបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់។ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នេះ គណៈប្រតិភូបានជួបជាមួយ OMNIA ជាសមភាគីគណៈកម្មការគម្រោងនៃប្រទេសហ្វាំងឡង់ និង Finnish National Agency for Education (EDUFI) និងផ្តោតការពិភាក្សាលើប្រព័ន្ធអប់រំ កម្មវិធីសិក្សា និងប្រព័ន្ធគុណវុឌ្ឍិនៃការអប់រំចំណេះដឹងទូទៅ និងអប់រំបច្ចេកទេស៕




