ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិវៀតណាមនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះនៅកីទ្បដ្ឋាន Go Dau Stadium ប្រទេសវៀតណាម។ កីទ្បាករ ២៣ រូបមកពីក្លិបផ្សេងៗគ្នាត្រូវបានជ្រើសរើសនិងកោះហៅឲ្យចូលរួមប្រមូលប្តុំហ្វឹកហាត់ត្រៀមការប្រកួតនោះ។ ក្លិបព្រះខ័នរាជស្វាយរៀងគឺជាក្លិបដែលមានកីទ្បាកររហូតដល់ ៦ រូបដែលត្រូវកោះហៅចូលក្រុមជម្រើសជាតិ រួមមានដូចជា វីរៈ ដារ៉ា, ថេទ្បរ ឌឿន នីកូទ្បាស, សារ៉េត គ្រីយ៉ា, ជូ ស៊ិនទិ, ញាណ សុស៊ីដាន, សឿយ វិសាល។ ប៉ុន្តែអ្វីធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ កីទ្បាករល្អម្នាក់ទៀតគឺ មិន រតនៈ មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិនោះទេ។
យ៉ាងណាក៏ដោយតាមព័ត៌មានដែលទទួលបានមូលហេតុដែល មិន រតនៈ មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិនាពេលនេះ ដោយសារតែ មិន រតនៈ ត្រូវចូលរោងការនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ គឺចំថ្ងៃដែលក្រុមជម្រើសជាតិកម្ពុជាត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិវៀតណាមតែម្តង៕





