ឥណ្ឌា ជូនដំណឹងថា ប៉ាគីស្ថាន​ រំលោភបទឈប់បាញ់ទៀតហើយ

ក្រសួងការពារជាតិឥណ្ឌា បានរាយការណ៍ថា ទាហានប៉ាគីស្ថាន បើកការបាញ់ប្រហារលើខ្សែបន្ទាត់នៃការគ្រប់គ្រងដែលបំបែកទឹកដីរបស់ប្រទេសនេះចេញពីប្រទេសឥណ្ឌា ដោយបំពានបទឈប់បាញ់រយៈពេល ១២ យប់ជាប់ៗគ្នា បន្ទាប់ពីការវាយប្រហារភេរវកម្មនៅ Pahalgam កាស្មៀរ។

ក្រសួងដដែល បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី ៦ ខែឧសភា កងទ័ពប៉ាគីស្ថាន បានបើកការបាញ់អាវុធធុនតូចដោយមិនញញើតពីប៉ុស្តិ៍តាមខ្សែបន្ទាត់នៃការគ្រប់គ្រងក្នុងតំបន់ទល់មុខភូមិ Kupwara, Baramulla, Poonch, Rajouri, Mendhar, Naushera, Sunderbani និង Akhnoor ក្នុងតំបន់ Jammu ។

ក្រសួង បានបន្ថែមទៀតថា កងទ័ពឥណ្ឌា ក៏ឆ្លើយតបភ្លាមៗនោះ ផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធរក្រុងញូវដែលី បានកត់ត្រាការបាញ់របស់យោធាប៉ាគីស្ថាននៅលើបន្ទាត់គ្រប់គ្រងជារៀងរាល់យប់ ចាប់តាំងពីការវាយប្រហារភេរវកម្មនៅទីក្រុងទេសចរណ៍ដ៏ពេញនិយម Pahalgam ក្នុងតំបម់ Jammu និងកាស្មៀរ ។ កាលពីថ្ងៃទី ២៩ ខែឧសភា មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធឥណ្ឌា និងប៉ាគីស្ថាន ក៏ជួបពិភាក្សាគ្នា ភាគីឥណ្ឌា បានតវ៉ាក្នុងឱកាសនោះ ដោយព្រមានទីក្រុងអ៊ីស្លាម៉ាបាដ ប្រឆាំងនឹងការរំលោភបទឈប់បាញ់ដែលមិនមានការធានាដោយកងទ័ពប៉ាគីស្ថានតាមខ្សែបន្ទាត់នៃការគ្រប់គ្រង៕

ដោយ៖ ពេជ្រ        

Written by 

Related posts

Leave a Comment