យោងតាមប្រភពពីផេក CAMSPORTS បានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន Andres Nieto មិនអាចចូលរួមប្រកួតជាមួយក្រុម Asean All-Stars លេងទល់នឹង Manchester United នាថ្ងៃទី ២៨ ខែឧសភា ខាងមុខនេះទេ ដោយសារតែរូបគេទទួលបានកាតក្រហមក្នុងការប្រកួតមិត្តភាពចុងក្រោយជាមួយក្រុមជម្រើសជាតិអារូបា ដូច្នេះតម្រូវឲ្យគេអវត្តមានក្នុងការប្រកួតបន្ទាប់។
ការប្រកួតក្រោម FIFA ទោះបីជាមិត្តភាពក៏ដោយក៏ត្រូវតែគោរពទៅតាមច្បាប់ដែរ៕
