រុស្ស៊ី ប្រកាសបទឈប់បាញ់គ្នា ៣ថ្ងៃនៅអ៊ុយក្រែន តែ ហ្សេលេនស្គី ថាតិចម៉្លេះ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសើរការសម្រេចចិត្តរបស់មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការប្រកាសបទឈប់បាញ់នៅអ៊ុយក្រែន សម្រាប់ថ្ងៃនៃការប្រារព្ធខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ នៅអឺរ៉ុបក្នុងខែឧសភា។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំគិតថាយើងមកដល់ផ្លូវឆ្ងាយហើយ វាអាចនឹងមានភាពល្អប្រសើរអ្វីមួយកើតឡើង ។

លោក ត្រាំ បាននិយាយបន្តទៀតថា ដូចដែលអ្នកបានដឹងហើយថា ប្រធានាធិបតីពូទីន ទើបតែប្រកាសបទឈប់បាញ់រយៈពេល៣ ថ្ងៃ ដែលស្តាប់ទៅដូចមិនច្រើនទេ ប៉ុន្តែវាសំខាន់ណាស់។

ទន្ទឹមនោះ លោក បានបន្ថែមថា ខ្ញុំគិតថាយើងស្ថិតក្នុងស្ថានភាពល្អក្នុងការដោះស្រាយ។ រុស្ស៊ី ចង់ដោះស្រាយវាដូចគ្នា។ អ៊ុយក្រែន ក៏ចង់ដោះស្រាយ។ ប្រសិនបើខ្ញុំមិនមែនជាប្រធានាធិបតីទេ គ្មាននរណាម្នាក់នឹងដោះស្រាយបានទេ។

ខណការលើកឡើងរបស់លោក ត្រាំ នេះ គឺសំដៅដល់អតីតប្រធានាធិបតីលោក ចូ បៃដិន ។

គួរបញ្ជាក់ថា បទឈប់បាញ់ដែលលោកពូទីន បានប្រកាសសម្រាប់ជ័យជំនះក្នុងទិវាអឺរ៉ុប នឹងមានរយៈពេលពីយប់ថ្ងៃទី ៨ ខែឧសភា ដល់ថ្ងៃទី ១១ ខែឧសភា។ យោងតាមវិមានក្រឹមឡាំង អរិភាពទាំងអស់នឹងត្រូវបញ្ឈប់ ក្នុងអំឡុងពេលប្រកាស។

ខណ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានច្រានចោលសំណើនេះ ដោយទាមទារឱ្យមានការផ្អាកយូរជាងនេះ និងតាមលក្ខខណ្ឌផ្ទាល់ខ្លួន ហើយបានគំរាមដល់ការប្រារព្ធពិធីនៅទីក្រុងមូស្គូ ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment