អ៊ីស្រាអែល​ វាយលុកទ្រង់ទ្រាយធំជាថ្មីនៅ​ហ្គាហ្សា ក្រោយទស្សនកិច្ច Trump នៅមជ្ឈឹមបូព៌ា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីរបស់លោកបានសម្រេចចិត្តលើប្រតិបត្តិការជាថ្មីនៅហ្គាហ្សា។ លោក​បាន​និយាយ​ថា ជន​ស៊ីវិល​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទីតាំង​នៅ​ក្នុង​តំបន់​ជុំវិញ​សម្រាប់​ការ​ការពារ​របស់​ពួកគេ។

ប្រតិបត្តិការនេះត្រូវបានគេរាយការណ៍ថានឹងចាប់ផ្តើមបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់មជ្ឈិមបូព៌ានៅសប្តាហ៍ក្រោយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលដែលនិយាយថានឹងមាន ឱកាសសម្រាប់កិច្ចព្រមព្រៀងចំណាប់ខ្មាំង ប៉ុន្តែប្រសិនបើវាបរាជ័យ ប្រតិបត្តិការថ្មីនឹងចាប់ផ្តើមដោយកម្លាំងខ្លាំងជាងមុន។

មន្ត្រីកងកម្លាំងការពារអ៊ីស្រាអែលនិយាយថា ពួកគេមានគម្រោងជម្លៀសអ្នកស្រុកនៅភាគខាងជើង Gaza ទៅភាគខាងត្បូង ដើម្បីកត់សម្គាល់និងបែងចែកពួកគេចេញពីក្រុមយុទ្ធជនហាម៉ាស។ បន្ទាប់​មក ពួក​គេ​នឹងមានការ​ធានា​សន្តិសុខនៅ​តំបន់នោះ និងមាន​ទាហាន​ប្រចាំការ​នៅ​ទីនោះផងដែរ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​រាយការណ៍​ថា រដ្ឋាភិបាល​ក៏​បាន​សម្រេច​លើ​ផែនការ​បន្ត​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ឡើងវិញ។ ពួកគេនិយាយថា ក្រុមសន្តិសុខឯកជន និងអង្គការអន្តរជាតិនឹងចែកចាយអាហារដោយផ្ទាល់ដល់គ្រួសារនីមួយៗ ដើម្បីកុំឱ្យការផ្គត់ផ្គង់នានាចូលក្នុងដៃក្រុមហាម៉ាស ខណដែលរដ្ឋាភិបាល​មិន​បាន​អនុម័ត​ការ​ប្រគល់​ទំនិញ​បែប​នេះ​ទេ​ចាប់​តាំង​ពី​ខែ​មីនា។

លោកស្រី Olga Cherevko អ្នកនាំពាក្យការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា ផែនការនេះ មិនស្របតាមគោលការណ៍មនុស្សធម៌នោះទេ។ លោកស្រីបន្តថា ការផ្តល់ការគ្រប់គ្រងដល់ជនស៊ីវិល និងប្រតិបត្តិការបន្ថែមទៀតដល់ភាគីជម្លោះនៅហ្គាហ្សានឹងជាការប្រឈមនឹងអ្វីដែលយើងគិតថា ជំនួយនឹងមិនទៅដល់ជនងាយរងគ្រោះនោះទ្បើយ។

អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបានឲ្យដឹងថា មនុស្សជាង ៥២,០០០ នាក់ហើយត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅហ្គាហ្សា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment