​វគ្គបណ្តុះបណ្តាល ស្តីពី “ការរៀបចំវគ្គសិក្សានៅលើថ្នាលអភិវឌ្ឍសមត្ថភាព CDP”

​កំពត ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការរៀបចំវគ្គសិក្សានៅលើថ្នាលអភិវឌ្ឍសមត្ថភាព CDP” ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការអប់រំពិភពលោក (World Education) ក្រោមជំនួយថវិកាពីមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ ជូនដល់បុគ្គលិកអប់រំក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាសរុប ៤៨រូប ស្រី ០៤រូប មកពីនាយកដ្ឋានចំនួន១៥ និងគ្រឹះស្ថានបណ្ដុះបណ្តាលគ្រូចំនួន០៤។

ការបណ្ដុះបណ្តាលនេះត្រូវរៀបចំឡើងក្នុងគោលបំណងពង្រីកវិសាលភាព នៃការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព (CDP) ឱ្យបានជាឧត្ដមប្រយោជន៍ដល់គ្រូបង្រៀន និងបុគ្គលិកអប់រំនៅទូទាំងប្រទេស  រួមទាំងចូលរួមអនុវត្តក្របខណ្ឌ និងផែនការសកម្មភាព ស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់គ្រូបង្រៀន និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា។ ការបណ្តុះបណ្តាលនេះត្រូវរៀបចំតាមបែបចម្រុះដែលបញ្ចូលការបណ្តុះបណ្តាលជួបមុខផ្ទាល់ជាមួយនឹងការរៀនតាមប្រព័ន្ធអនឡាញគឺជាកិច្ចខិតខំប្រឹងប្រែងមួយស្របតាមចក្ខុវិស័យរយៈពេលវែងរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការបណ្តុះបណ្តាលបំណិនបច្ចេកវិទ្យាសារព័ត៌មាន និងទូរគមនាគមន៍ដល់បុគ្គលិកអប់រំ ជំរុញបរិវត្តកម្មឌីជីថល និងនវានុវត្តន៍នៅកម្ពុជា៕

Written by 

Related posts

Leave a Comment