តាកែវ ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ លោកប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការរង កងអនុសេនាធំចល័ត ខណៈនៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍មេបញ្ជាការបាបនក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវប្រកាន់ខ្ជាប់តួនាទីភារកិច្ចរបស់ខ្លួនជាកងកម្លាំង និងខិតខំបង្កើនសមត្ថភាពក្នុងការបំពេញការងារតាមតួនាទីរៀងៗខ្លួន។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានឲ្យដឹងថា ខ្លឹមសារដែលយើងត្រូវអនុវត្ថនោះមានចំនួន៧ចំនុចសំខាន់ៗរួមមាន៖
១-ផ្សព្វផ្សាយផែនការ របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពាក់ព័ន្ធ ការងារសមយុទ្ធនាគមាស និងការងារហ្វឹកហ្វឺន ត្រៀមដើរព្យុហយាត្រា ឈរផែន ក្នុងពិធីសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ(១៤កក្តដា ១៩៩៣-១៤កក្កដា ២០២៥)
២- ដកស្រង់បទពិសោធន៍ចំនុចខ្លាំង ចំនុចខ្វះខាតការអនុវត្តផែនការការពារសន្តិសុខ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១-៣១-៣៣ នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាពេលកន្លងមក
៣-រៀបចំក្រុមការងារ សម្រាប់សម្របសម្រួល ជាមួយក្រុមការងារទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យចំនួនទ័ព នាពេលខាងមុខ
៤-បញ្ជូន និងបន្តបញ្ជូនកម្លាំងទៅចូលរួមបំប៉នជំនាញផ្សេងៗ តាមផែនការ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ
៥-លោកប្រធានមន្ទីរទាំង៧ត្រូវពង្រឹងកម្លាំងលើការអនុវត្តតួនាទីភារកិច្ច ពិសេសកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ
៦-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ អនុវត្តបទបញ្ជានានា និងបន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់(ហ្គេមអនឡាញ)
៧-បន្តពង្រឹងទៅលើការងារប្រចាំបញ្ជា ប្រចាំការ និងចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕



