ចលនា​យុវជន​កម្ពុជា​ (ក.១៥៧) សាខាស្រុក​ទឹក​ផុស​ នាំយកថវិកានិងអំណោយ ចុះសួរសុខទុក្ខ ក្មួយប្រុស បឿន ដេវិត មានជំងឺស្វិតជើង

ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង÷ ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ចលនា​យុវជន​កម្ពុជា​ (ក.១៥៧) សាខាស្រុក​ទឹក​ផុស​ ដឹក​នាំ​ដោយលោក​ ​ អ៊ុក​ ​ជាសុភី​ សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធានប្រតិបត្តិ ដោយមាន ការចូលរួមពី លោក គឹម វណ្ណារិទ្ធិ អនុប្រធាន ព្រមទាំងសមាជិក សមាជិកសកម្ម លោកអនុភូមិ សរុប ១០រូប បាននាំយកថវិកានិងអំណោយ ចុះសួរសុខទុក្ខ ក្មួយប្រុស បឿន ដេវិត អាយុ ១១ឆ្នាំ មានជំងឺ ស្វិតជើង ដើរពុំរួច រស់នៅ ភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

អំណោយដែលបានប្រគល់ជូនរួមមាន :

– អង្ករ ១០គីឡូ

– ទឹកត្រី ១យួ

– ទឹកសុីអុីវ ១យួ

– ប្រេងឆា ១ធុង

– ទឹកសុទ្ធ ១០ឡូ

– មី ១កេស

– ថវិកា ១០០.០០០ រៀល

ក្នុងនោះដែល លោកអនុភូមិ និង លោកយាយរបស់ក្មួយប្រុស បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសកម្មភាពមនុស្សធម៍របស់ក្រុម១៥៧ ស្រុក សូមជូនពរក្រុមការងារទាំងអស់ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ។

Written by 

Related posts

Leave a Comment