ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយដោយសរសើរខ្លួនលោកថា មិនមានកំហុសណាមួយក្នុងការងារម្ដងឡើយ ក្នុងអំឡុងពេល ១០០ថ្ងៃ ដំបូងនៃអាណត្តិដឹកនាំរបស់លោក។

លោក Trump បានប្រាប់ NewsNation ដោយឆ្លើយទៅនឹងសំណួររបស់អ្នកយកព័ត៌មានថា លោក ហ៊ាននិយាយថាក្នុងការសម្រេចចិត្តកន្លងមកលើកិច្ចការផ្សេងៗ គឺលោក មិនបានសាងកំហុសនោះទេ។
ទន្ទឹមនោះ លោក បានបន្ថែមថា ខ្ញុំគិតថាអ្នកនឹងឃើញពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចដ៏អស្ចារ្យក្នុងរយៈពេលមួយឆ្នាំខាងមុខ ដែលអស្ចារ្យជាងការរំពឹងទុក។ ឥឡូវនេះ ដូចដែលខ្ញុំបាននិយាយ យើងនឹងបាត់បង់ពាណិជ្ជកម្មរាប់ពាន់លាន និងរាប់ពាន់លានដុល្លា ដោយសារមេដឹកនាំមុន។ យើងនឹងរកបានរាប់លានដុល្លារមកវិញ ប៉ុន្តែវាត្រូវការពេលបន្តិច ៕

ដោយ៖ ពេជ្រ