យោងតាមការបង្ហោះនៅលើ Facebook page ផ្លូវការរបស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឲ្យដឹងថាព្រឹត្តិការណ៍គុនខ្មែរនៅទឹកដីអាមេរិកក្នុងឆ្នាំ២០២៥ ដែលសម្រេចបានពីទស្សនកិច្ចលើកនេះរួមមាន÷
១- ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ទីក្រុងTacoma រដ្ឋWashington State ដោយមានកីឡាករ៣រូប កីឡាការិនី១រូប។
២- ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ទីក្រុងLong Beach រដ្ឋកាលីហ្វ័រញ៉ា ដោយមានកីឡាករ៦រូប កីឡាការិនី១រូប។
សូមកីឡាករ កីឡាការិនីគុនខ្មែរកម្ពុជាត្រៀមខ្លួនដើម្បីចូលរួមផ្សព្វផ្សាយគុនខ្មែរលើទឹកដីសហរដ្ឋអាមេរិក៕