ឆេះភោជនីយដ្ឋានមួយកន្លែង នៅចិន សម្លាប់មនុស្ស ២២ នាក់

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា អគ្គីភ័យបានឆាបឆេះភោជនីយដ្ឋានមួយកន្លែងក្នុងខេត្ត Liaoning ភាគឦសានប្រទេសចិន កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ២២ នាក់ និង ៣នាក់ផ្សេងទៀតរងរបួស។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដែលគ្រប់គ្រងដោយរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ថា ភោជនីយដ្ឋាននេះមានទីតាំងនៅទីក្រុង Liaoyang ហើយភ្លើងបានចាប់ផ្តើមឆេះភ្លាមៗកាលពីវេលាថ្ងៃត្រង់ថ្ងៃអង្គារ។

តាមវីដេអូ​ពី​កន្លែង​កើត​ហេតុ​បង្ហាញ​ពី​អណ្តាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅបានឆាបឆេះ ហើយមាន​ផ្សែង​ខ្មៅ​ហុយ​ឡើង​លើ​អាកាស។យ៉ាងណាក៏ដោយតាម​សេចក្តីរាយការណ៍​ថា ក្រុម​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ពន្លត់​ហើយ នៅប៉ុន្មានម៉ោងក្រោយ ។

  ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ភោជនីយដ្ឋាននេះគឺជាអគារពីរជាន់។ សារព័ត៌មានក៏បាន​ដកស្រង់​សម្តី​សាក្សី​ម្នាក់​ដែល​និយាយ​ថា​ខ្យល់​ខ្លាំង​បាន​បក់​មក​ពេល​ភ្លើង​បាន​ចាប់ផ្តើម ហើយ​អណ្តាតភ្លើង​បាន​រាលដាល​យ៉ាង​លឿន​។ ប៉ូលីសបានឃាត់ខ្លួនប្រតិបត្តិករភោជនីយដ្ឋានហើយក៏​កំពុង​ពិនិត្យ​រក​មូលហេតុ​នៃ​ការ​ឆេះ​នេះ ។

    ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យអាជ្ញាធរ កំណត់អត្តសញ្ញាណភ្លាមៗ អំពីមូលហេតុនៃការឆេះនេះ ហើយសម្រាប់អ្នកទទួលខុសត្រូវ ត្រូវតែទទួលខុសត្រូវយ៉ាងតឹងរ៉ឹង តាមច្បាប់។

  លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការធានាសុវត្ថិភាពសាធារណៈ និងស្ថិរភាពសង្គម ខណៈដែលប្រទេសចិនហៀបនឹងឈានចូលដល់ថ្ងៃឈប់សម្រាកខែឧសភា ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment