អ៊ីស្រាអែល យល់ថាបទឈប់បាញ់ ៥ឆ្នាំនៅហ្គាហ្សា ដូចទុកពេលឲ្យហាម៉ាស់ ងើបមកសារជាថ្មី

អ៊ីស្រាអែល បានច្រានចោលសំណើបទឈប់បាញ់រយៈពេល ៥ឆ្នាំ ជាមួយក្រុមហាម៉ាស់ ដោយអះអាងថាបទឈប់បាញ់រយៈពេលវែងនឹងអនុញ្ញាតឱ្យក្រុមប៉ាឡេស្ទីនអាចមានលទ្ធភាពកសាងកម្លាំងឡើងវិញ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល។

អេហ្ស៊ីប និងកាតា បានព្យាយាមសម្រុះសម្រួលបទឈប់បាញ់នៅហ្គាហ្សា។ អ៊ីស្រាអែល​ បាន​បើការវាយប្រហារជាថ្មី បន្ទាប់ពីបទឈប់បាញ់ រយៈ​ពេល​ ២ ខែ​មុន​ក្នុង​ខែ​មីនា បញ្ចប់។

កិច្ចព្រមព្រៀងថ្មីដែលបានស្នើឡើងតាមសេចក្តីរាយការណ៍ រួមមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ដែលនៅសេសសល់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា ជាថ្នូរនឹងការបញ្ឈប់អរិភាពរយៈពេលវែង។

ក្រុមហាម៉ាស បានបដិសេធមិនព្រមបញ្ឈប់ការផ្ទុះអាវុធនោះទេ ដរាបណាអ៊ីស្រាអែល នៅតែបន្តកាន់កាប់ហ្គាហ្សា ។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានលុបចោលសំណើបទឈប់បាញ់រយៈពេលវែងដែលស្នើដោយក្រុមហាម៉ាស់ ដោយយល់ថាអាចទុកឱកាសដល់ចលនា ក្នុងការស្ដារកម្លាំងឡើងវិញ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment