ចិន តវ៉ាតឹងសរសៃកជាមួយអាមេរិក ចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ នៅហាវ៉ៃ

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ បានទៅដល់រដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃ ដែលធ្វើឲ្យភាគីចិន មានការខឹងសម្បារ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានគេចាត់ទុកថាជាពេលឈប់សម្រាកសម្រាប់លោក បន្ទាប់ពីដំណើរទេសចរណ៍នៅប៉ាស៊ីហ្វិក ប៉ុន្តែកើតឡើងចំពេលដែលភាពតានតឹងដ៏យូររវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីលទ្ធភាពនៃជម្លោះនៅកោះតៃវ៉ាន់។

បន្ទាប់ពីបានទៅដល់កោះហាវ៉ៃ លោក ឡៃ ក៏បាននិយាយថា សង្រ្គាមនឹងមិនមានអ្នកឈ្នះទេ ហើយថាយើងត្រូវប្រយុទ្ធជាមួយគ្នាដើម្បីការពារសង្គ្រាមរៀងខ្លួន ។

ទន្ទឹមនោះ ក្រសួងការបរទេសចិន បានលើកឡើងថា ខ្លួនថ្កោលទោសយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចនេះ ហើយថាខ្លួនតវ៉ាយ៉ាងធ្ងន់ធ្ងរជាមួយសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ ដែលបែកបាក់នៅឆ្នាំ ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិលចិន ថាជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយប្រឆាំងនឹងការចូលរួមការទូតណាមួយជាមួយប្រទេសដទៃទៀត។ ស្របពេលដែល អាមេរិក​ បាន​រក្សា​គោលនយោបាយ​មិន​ច្បាស់លាស់​ដោយ​ចេតនា​ជា​យូរ​មក​ហើយ​ចំពោះ​កោះ​នេះ ដោយ​បដិសេធ​មិន​ទទួល​ស្គាល់​ឯករាជ្យភាព​ ប៉ុន្តែ​រក្សា​ទំនាក់ទំនង​ក្រៅផ្លូវការ​ជាមួយ​រដ្ឋាភិបាល​របស់​ខ្លួន ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment