សូមអបអរសាទរដល់បេក្ខជនទាំង ៨ក្រុម ដែលបានជាប់បន្តទៅវគ្គជម្រុះជុំទី៣ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥

បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងការដាក់ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការទាំងអស់ តាមរយៈការផ្សាយផ្ទាល់វគ្គជម្រុះជុំទី២ នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៥រួចមក កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ បានរកឃើញក្រុមឆ្នើមចំនួន៨ក្រុម ដែលអាចឈានជើងទៅកាន់ «វគ្គជម្រុះជុំទី៣» ជាបន្តបាន។

សូមថ្លែងអំណរគុណដល់ប្អូនៗបេក្ខជនទាំងអស់ ដែលបានខិតខំយ៉ាងស្វិតស្វាញក្នុងការចូលរួមប្រកួតក្នុងវគ្គជម្រុះជុំទី២នេះ និងសូមកោតសរសើរដល់ប្អូនៗបេក្ខជនទាំងអស់ ដែលមានភាពក្លាហាន និងការប្តេជ្ញាយ៉ាងមោះមុតក្នុងការចូលរួមបញ្ចេញសមត្ថភាពក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥។

ប្អូនៗបេក្ខជនទាំងអស់ជាទីស្រឡាញ់ ប្អូនៗគឺពិតជាមានសមត្ថភាព និងធ្វើបានយ៉ាងល្អ។ ទោះបីប្អូនៗខ្លះមិនទទួលបានជោគជ័យលើការប្រកួតលើកនេះ តែសូមកុំបោះបង់ ត្រូវបន្តហ្វឹកហាត់ និងយកបំណិនដែលទទួលបានពីកម្មវិធីទៅប្រើប្រាស់ក្នុងការសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត។ សូមជូនពរដល់ប្អូនៗបេក្ខជនទាំងអស់ទទួលបានសុខភាពល្អ ប្រាជ្ញាវាងវៃ និងជោគជ័យក្នុងការសិក្សា៕

Written by 

Related posts

Leave a Comment