​លោក អ៊ុំ រាត្រី យករថយន្តពន្លត់អគ្គីភ័យដឹកទឹកទៅចែកជូនប្រជាពលរដ្ឋ២០០គ្រួសារ នៅស្រុកមង្គលបូរី ដែលកំពុងប្រឈមការខ្វះទឹកប្រើប្រាស់

បន្ទាយមានជ័យ៖ ដើម្បីឆ្លើយតបសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋចំពោះមុខនៅថ្ងៃនេះ២៤ ខែមេសា ឆ្នាំ២០២៥ សហការជាសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាំយករថយន្តពន្លត់អគ្គីភ័យ ដឹកទឹកទៅចែកជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅស្រុកមង្គលបូរី ដែលកំពុងប្រឈមបញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃក្នុងរដូវក្តៅនេះ។

ប្រតិបត្តិការនេះដឹកនាំ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពី លោកអភិបាលស្រុកមង្គលបុរី លោកមេឃុំឫស្សីក្រោក មេភូមិចំនួន៤ មន្ត្រីរាជការ កម្លាំងនគរបាល កម្លាំងកង់រាជអាវុធហត្ថ និងប្រជាពលរដ្ឋជាច្រើននាក់។

ពលរដ្ឋដែលកំពុងប្រឈមការខ្វះខាតទឹកប្រើប្រាស់មានចំនួន ២០០គ្រួសារ រស់នៅក្នុងភូមិចំនួន៤ភូមិ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ៕

Written by 

Related posts

Leave a Comment