ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងែទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជូនក្រុមស្រីទំនើង២ក្រុម សរុប៨នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ក្មេងស្រីទំនើង ទាំង២ក្រុមនោះមាន ក្រុម Girl ហៃណាំ មានគ្នា៦នាក់ ត្រូវសមត្ថកិច្ចឃាត់បាននៅចំណុចការ៉ាស់សាំងកាល់តិច ផ្លូវមុនីវង្ស សង្កាត់ស្រះចក និងបន្តឃាត់បានជនស្ស័យចំនួន២នាក់ (ក្រុម Girl ដៃពីរ) នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម។ ចំពោះវត្តុតាងដែលចាប់យក បានរូមមានទូរស័ព្ទដៃចំនួន ០៨គ្រឿង និងម៉ូតូចំនួន ០២គ្រឿងផងដែរ៕


