ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីការកត់ត្រានៃយន្តហោះចំនួន ១៩គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) និងនាវាចម្បាំងចំនួន ៧ គ្រឿង ចូលមកជិតកោះនេះ។

យោងតាមក្រសួង បានឲ្យដឹងថា យន្តហោះ PLA ១៩គ្រឿង និងនាវា PLAN ៧គ្រឿង រួមទាំងនាវាផ្លូវការចំនួន ២គ្រឿង ត្រូវបានប្រទះឃើញ តាំងពីម៉ោង ៦ ព្រឹកថ្ងៃនេះ។ យន្តហោះ ១៤គ្រឿង ក្នុងចំណោម ១៩ បានឆ្លងកាត់ខ្សែបន្ទាត់មធ្យម ហើយចូលទៅក្នុងតំបន់ ADIZ ដែលជាតំបន់កំណត់ការពារដែនអាកាស នៃភាគនិរតី និងខាងកើតរបស់តៃវ៉ាន់ ។
ទន្ទឹមនោះ ទីភ្នាក់ងារការពារជាតិរបស់កោះតៃវ៉ាន់ ក៏បានកត់ត្រាយ៉ាងទៀងទាត់នូវវិធីសាស្រ្តដែលយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន ប្រតិបត្តិការនាពេលកន្លងមកផងដែរ។
គួរបញ្ជាក់ថា តៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលក្នុងតំបន់របស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែលកងកម្លាំងដែលនៅសល់របស់គួមីនតាងដែលដឹកនាំដោយឈៀង កៃឆេក (១៨៨៧-១៩៧៥) ត្រូវបានចាញ់នៅក្នុងសង្គ្រាមស៊ីវិលចិន ហើយបានជ្រកកោននៅលើកោះនេះ៕


ដោយ៖ ពេជ្រ